ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង បានជួបប្រជុំជាមួយគណៈប្រតិភូអង្គការកុមារអាស៊ីប្រចាំប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន ZOOM

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង បានជួបប្រជុំជាមួយគណៈប្រតិភូអង្គការកុមារអាស៊ីប្រចាំប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន ZOOM។

ក្នុងជំនួបនេះអង្គការកុមារអាស៊ីប្រចាំប្រទេសកម្ពុជា បានជម្រាបពីគោលបំណងដើម្បីបញ្ចប់ការគាំទ្ររបស់អង្គការ ជាមួយមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង នាខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម នៃ ចារី ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណ របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជូនចំពោះអង្គការកុមារអាស៊ីប្រចាំប្រទេសកម្ពុជា ដែលកន្លងមកតែងតែជួយឧបត្ថម្ភគាំទ្រជាសម្ភារៈ ថវិកា ស្មារតី ដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ៕