ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បន្តដឹកនាំក្រុមគ្រូពេទ្យ ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ_១៩ ជូនប្រជាពលរដ្ឋ និងកុមារ ក្នុងស្រុកមោងឬស្សី និងស្រុកបវេល

ខេត្តបាត់ដំបង៖​ ដោយទទួលបានការណែនាំពីឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ_១៩ ជូនប្រជាពលរដ្ឋ និងកុមារចាប់ពីអាយុ៦ឆ្នាំ ដល់១១ឆ្នាំ​ នៅ​ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី​ វេជ្ជបណ្ឌិត​ សឿម​ សារិទ្ធ​ ស្នងការរងផែនភស្តុភារ​ និងហិរញ្ញវត្ថុ​ និងទទួលការងារដឹកនាំមន្ទីរពេទ្យរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បន្តដឹកនាំក្រុមគ្រូពេទ្យរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបែងចែកកម្លាំងគ្រូពេទ្យជាពីរក្រុម​១ក្រុមនៅស្រុកមោងឫស្សី និង១ក្រុមទៀតនៅស្រុកបវេល​ ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ_១៩ ជូនប្រជាពលរដ្ឋ និងកុមារ​ ចាប់ពីអាយុ៦ឆ្នាំ​ ដល់១១ឆ្នាំ នៅឃុំរបស់មង្គល​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង បានចំនួន​១.៥៦៤ នាក់,​ស្រី៧៨០នាក់ និងឃុំខ្នាចរមាស​ ស្រុកបវេល​ ខេត្តបាត់ដំបង​ ចំនួន​៩៥៨នាក់, ស្រី៤៨៤នាក់ សរុបបានចំនួន២.៥២២នាក់, ស្រី១.២៦៤នាក់ បូកយោងថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា​ ឆ្នាំ២០២១ សរុបចំនួន​៤.១៦១នាក់, ស្រី២.០៧៤នាក់ និងក្រុមការងារបានទទួលអំណោយពីក្រុមការងារ ស.ស. យ. ក​ ស្រុកបវេល​ មានអាល់កុល,​ម៉ាស់, ទឹក​សុទ្ធ​ និងភេជ្ជៈមួយចំនួនផងដែរ៕