ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ស៊ុម សោ ភ័ណ្ឌ ស្នងការរង អញ្ជើញអមដំណើរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តចុះសួរសុខទុក្ខពលរដ្ឋចំនួន៩៤គ្រួសារ

មណ្ឌលគិរី៖  នាព្រឹកថ្ងៃចន្ទ១៤កើត ខែភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក.. ២៥៦៥ត្រូវនិងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងតំណាងដ៍ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តព្រមទាំងឯកឧត្តមសាយ ម៉េងគីម អភិបាលរងខេត្ត  លោកវរសេនីយ៍ឯង ភោគ ចន្ធី មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្ត  លោក ហៀក សុផានអភិបាល នៃគណ:អភិបាល ក្រុងសែនមនោរម្យ .ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តកងកំលាំងប្រដាប់អាវុធទាំងបីរប្រភេទ លោកចៅសង្កាត់រមនា មេភូមិ អនុភូមិ កម្លាំងប៉ុស្តិ៍ និងប្រជាការពារ បានចុះចែកអំណោយជូនប្រជា ពលរដ្ឋពាក់ព័ន្ធ ផ្ទាល់និង ប្រយោលមានវិជ្ជមានជម្ងឺកូវីដ១៩ ចំនួន ៩៤ គ្រួសារ នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ដោយសារជំងឺកូវីដ១៩ និងប្រជា ពលរដ្ឋក្រីក្របានទទួលជំនួយឧបត្ថម្ភពីអាជ្ញាធរ ដើម្បីដោះស្រាយជីវ ភាពមួយផ្នែក  ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំ ណាក់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ឯកឧត្តម អភិបាលខេត្ត ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងជាប់នៅតំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ១៩។

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ឫមានរោគសញ្ញាសង្ស័យផ្សេងៗ ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។ បន្ថែមលើសនេះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរស្រុក ឃុំនិងសមត្ថកិច្ចជំនាញ ត្រូវពិនិត្យ និងតាមដានប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានការខ្វះខាត ឬមានបញ្ហាណាមួយ ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីធ្វើការដោះស្រាយជូនពួកគាត់ ឲ្យបានទាន់ពេលវេលា ក្នុង០១គ្រួសារទទួលបាន គ្រឿងឧបភោគបរិភោគររួមមានមី.ត្រីខ.ប្រេងឆា.ទឹកស៊ីអ៉ីវ.ទឹកត្រីអង្ករ២៥គីឡូក្រាម ដើម្បីសម្រួលការហូបចុកប្រចាំថ្ងៃបានមួយរយះពេលផងដែរ