ព័ត៌មានក្នុងប្រទេស

លោកជំទាវ មិថុនា ភូថង បានអញ្ជើញចុះពិនិត្យដំណើរការ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅមណ្ឌលសុខភាពអណ្ដូងទឹក

ខេត្តកោះកុង​៖​ ថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យដំណើរការ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅមណ្ឌលសុខភាពអណ្ដូងទឹក ស្រុកបូទុមសាគរ។

លោកជំទាវអភិបាលខេត្ត សូមឱ្យអាជ្ញាធរស្រុក ឃុំ និងជម្រុញបងប្អូនប្រជាពលរដ្ឋ នាំយកកូន ក្មួយ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំមកទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ដើម្បីឱ្យក្មួយៗ បានចូលរៀន និងមិនមានហានិភ័យ ក្នុងការចម្លងនៅក្នុងសាលារៀន មួយវិញទៀតបើសិនជាបងប្អូន កូន ក្មួយ បានចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ៗគ្នា គ្រប់ដូស ក៏ត្រូវតែកុំភ្លេច ៣កុំ ៣ការពារ ដើម្បីគ្រួសារ និងសហគមន៍ មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕