ព័ត៌មានក្នុងប្រទេសសេចក្តីជូនដំណឹង

រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជូនដំណឹង ស្ដីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាព ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុ ស្ថិតក្នុងភូមិត្រពាំងម្លូ ឃុំក្រាំងស្គារ ស្រុកទឹកផុស

ខេត្តកំព​ង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំង មានកិតិ្តយស សូមជម្រាបជូនម្ចាស់ដី នៃក្បាលដី ស្ថិតក្នុងភូមិត្រពាំងម្លូ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថាៈ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង នឹងធ្វើការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដី ដែលស្ថិតក្នុងភូមិត្រពាំងម្លូ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ២០ ដល់ ២១ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីថ្ងៃទី ២០ ដល់ ២១ ខែកញ្ញា ឆ្នាំ២០២១ នៅបរិវេណវត្តព្រះច័ន្ទរង្សី (ហៅវត្ត ត្រពាំងម្លូ) ស្ថិតនៅភូមិត្រពាំងម្លូ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី(ប័ណ្ណស្លាប់មាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ និឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចនវត្ថុ ខាងលើនេះតទៅ។

សេចក្តីផដូចបានជម្រាបជូនខាងលើ សូមម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើ ដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចនវត្ថុ កន្លងមកមេត្តាយកប័ណ្ណទាំងនោះមកប្រគល់ឱ្យមន្ត្រីរដ្ឋបាលសូរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ចាប់ពីថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២១ ជាកំហិត។

ចំពោះម្ចាស់បំណុលដែលបានបញ្ចាំ ឬហ៊ីប៉ូតែក ពាក់ព័ន្ធនិឹងក្បាលដី ក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកប័ណ្ណទាំងនោះមកជូនមន្ត្រីរដ្ឋបាលសូរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក ៕