ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យមនុស្ស០១នាក់រងរបួសស្រាល

ពោធិ៍សាត់៖  កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យមនុស្ស០១នាក់រងរបួសស្រាល នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ ២០១២០២ ស្ថិតនៅភូមិត្រពាំងជង ឃុំត្រពាំងជងស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក នាង វុធ អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្ត០១គ្រឿង ម៉ាកកាម៉ារីពណ៌ក្រហម ពាក់ផ្លាកលេខកណ្ដាល 2A-1122 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីកើតទៅលិចលុះដល់កន្លែងកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូ០១គ្រឿងម៉ាក វ៉េវអាល់ហ្វាពណ៌ក្រហម ពាក់ផ្លាកលេខ1C-2393 បើកបរដោយឈ្មោះ ភួង សយ ភេទប្រុស អាយុ៤៦ឆ្នាំរស់នៅភូមិពិតត្រង់ ឃុំត្រពាំងជងស្រុកបាកាន ខេត្តពោធិ៍សាត់ (រងរបួសស្រាល)បើកបរពីលិចទៅកើតក្នុងទិសដៅច្រាសគ្នា ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។

រីឯអ្នករងរបួសស្រាលត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

លោកអធិការបានឲ្យដឹងទៀតថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿននិងខ្វះការប្រុងប្រយ័ត្ន

រីឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជងរង់ចាំការដោះស្រាយតាមនីតិវិធី៕