ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃច័ន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អម សភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញទទួលអំណោយពីលោក ដាដា និងលោកស្រី មុីមុី មានអង្ករចំនួន ១តោន ម៉ាស់៦០ប្រអប់ ទឹកបរិសុទ្ធវីតាល់ ៥កេស និងអាល់កុល៤៨ដប សម្រាប់ប្រេីប្រាស់ ក្នុងការចូលរួមសកម្មភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងខេត្ត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ដាដា និង លោកស្រី មុីមុី ដែលបានចំណាយនូវធនធានយ៉ាងច្រើនដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងសកម្មភាពការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្ត បានជូនពរលោក ដាដា និងលោកស្រី មុីមុី ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច និងសមប្រកបដោយពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕