ព័ត៌មានក្នុងប្រទេស

ជនសង្ស័យ០២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទលួចកាប់ឈើ

ខេត្តកោះកុង​៖​ នៅថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទីរសៀលក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប៉ុស្តិ៍រដ្ឋបាលជ្រោយប្រស់ ថាមានរថយន្តប្រភេទ វ៉េអង ម៉ាកហិនដាយ ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-6746 សណ្ដោងរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-5666 បានដឹកឈើកាស្យាពេញរថយន្ត ចេញពីចំណុចថ្មពាង ស្ថិតក្នុងភូមិជ្រោយប្រស់​ ឃុំជ្រោយប្រស់ គោលបំណងឆ្ពោះទៅភ្នំពេញ ភ្លាមនោះកំលាំង ជំនាញអធិការដ្ឋាននគរបាលស្រុកកោះកុងនិងកម្លាំងប៉ុស្តិ៍បានឃាត់សួរនាំដើម្បីរកម្ចាស់ (អ្នកទិញ និងអ្នកលក់ ហើយបានចុះដល់កន្លែងកើតហេតុ និងទទួលបានសេចក្តីរាយការណ៏ តាមរយៈទូរស័ព្ទ ពី លោក ស ជឿន តំណាងក្រុមហ៊ុន ហ្គ្រិនរិច គ្រុប បានទូរស័ព្ទរាយការណ៍ថាម្ចាស់រថយន្ត និងបក្សពួកបានលួចកាប់ឈើកាស្យារបស់ក្រុមហ៊ុន ដោយមិនមានការអនុញ្ញាតពីក្រុមហ៊ុន ក្រោយទទួលបានសេចក្ដីរាយការណ៍រួច កម្លាំងជំនាញអធិការដ្ឋាន បាននាំរថយន្តមក អធិការដ្ឋាននគរបាលស្រុកកោះកុងធ្វើការឃាត់ខ្លួនមនុស្សចំនួន ២នាក់នៅក្នុងរថយន្តនៅវេលាម៉ោង២១ និង ៣០នាទី។
១.ឈ្មោះ ទោះ សុខុម ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
២.ឈ្មោះ ប៉េង តុលា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
រួមជាមួយរថយន្តមួយគ្រឿងដែលមានឈើលើរថយន្តពេញ ក្នុងករណីលួចកាប់ដើមឈើកាស្យារបស់ក្រុមហ៊ុន ហ្គ្រិនរិច គ្រុប
បច្ចុប្បន្នកម្លាំងយើងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកស្នងការដ្ឋានចាត់ការបន្ត។