ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ហួត សុធី ចុះត្រួតពិនិត្យ និងណែនាំកងកម្លាំង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ

ខេត្តឧត្ដរមានជ័យ៖​ នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំកម្លាំងអន្តរាគមន៍ កម្លាំងវេនប្រចាំបញ្ជានៅស្នងការដ្ឋាន និងកម្លាំងនៅប៉ុស្ដិ៍នគរបាលប្រចាំការ ២៤/២៤ម៉ោង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ និងត្រៀមអន្តរាគមន៍ដោះស្រាយនូវរាល់សភាពការណ៍ផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ។