ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅស្រុកគងពិសី បណ្តាលអោយបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ

កំពងស្ពឺ ថ្ងៃសុក្រ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២០និង១០ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៏នៅចំណុចផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រលេខ ១១១២ ស្ថិតនៅភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រវាងរថយន្ត និងម៉ូតូ បង្កដោយរថយន្តម៉ាក HYUNDAI 2 តោន កន្លះ ពណ៌ ពាក់ផ្លាកលេខ ភ្នំពេញ 3B-8169 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)បើកបរមកពីទិសខាងជើង ទៅទិសខាងត្បូង បានមកដល់ចំណុចខាងលើ បានទៅបុកម៉ូតូមួយគ្រឿងបើកឆ្លងផ្លូវពីលិចទៅកើត ម៉ាក Honda Dream ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ផ្លាកលេខ 1K-3337 បើកបរដោយឈ្មោះ ផន វិបុល ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរឈ្មោះ គឹម ចាន់គ្រឿន ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិដូនអៀត ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសស្រាល (មិនពាក់មួកសុវត្ថិភាព) បានបញ្ជូនទៅមន្ទីរពេទ្យម្នាក់

បានខូចខាតសម្ភារៈ និងរងរបួសមនុស្ស ដូចខាងក្រោមៈ

ស្លាប់មនុស្ស ០១ នាក់ ប្រុស (អ្នកបើកបរម៉ូតូ) និងរងរបួសមនុស្សម្នាក់ (ស្រាល)

ខូចខាតម៉ូតូ ០១ គ្រឿង ស្រាល

ខូចខាតរថយន្ត ០១ គ្រឿង ស្រាល

វត្ថុតាងទាំងពីរ បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី