ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបង្រ្កាបករណីរក្សាទុក ដឹកជញ្ជួន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្ត​ព្រះវិហារ៖ថ្ងៃ សៅរ៍ ៥កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២១ តាមការបញ្ជាដោយផ្ទាល់ពីលោកឧត្តម សេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខត្ត និងមានការសម្របសម្រួលរបស់ ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កាលពីនៅថ្ងៃ​ព្រហស្បត្តិ៍ ៣កើត ខែ​ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៥៧ នាទីកម្លាំងជំនាញយើងបានធ្វើការបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។  សមត្ថកិច្ច​យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់​ (ប្រុស)​ ដែលមានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ​ ធី រ៉ាម៉ៅ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
២/ឈ្មោះ ចៀន តារ៉ា ហៅ ដា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសិប្បកម្ម រស់នៅភូមិពោធិ៍ទាប ឃុំម្លូរព្រៃ ស្រុកឆែប ខេត្តព្រះវិហារ ។
៣/ឈ្មោះ ចាន់ សុវណ្ណ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអុសលក់ រស់នៅភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
វត្ថុតាង និងសម្ភារចាប់យករួមមាន ÷
-ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០៥ កញ្ចប់ ។
-ទូរសព្ទ ០២ គ្រឿង ។
-សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
យោងតាមចម្លើយសារភាពរបស់ឈ្មោះ ធី រ៉ាម៉ៅ សមត្ថកិច្ចជំនាញយើងបន្តឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០១ នាក់ទៀត នៅចំណុចផ្ទះរបស់ឈ្មោះ ទាវ គឹមហួ ស្ថិតក្នុងភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ម៉ោង ១៧ និង ០៥ នាទី ដែលមានឈ្មោះ ៖
១/ឈ្មោះ ឡុង អៀងហេង ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
វត្ថុតាង និងសម្ភារចាប់យករួមមាន ÷
-ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០១ កញ្ចប់ ។
-ទូរសព្ទ ០១ គ្រឿង ។
-សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នវត្ថុតាង និងជនល្មើសទាំង ០៤នាក់ ត្រូវបានកម្លាំងជំនាញយើងកសាងសំណុំរឿងបញ្ជួនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់។