ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សុខ សំណាង អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងត្រួតពិនិត្យកងកម្លាំងនគរបាល សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងផ្សារស្រុកត្រាំកក់ជាតំបន់បិទខ្ទប់ដែលក្រុមគ្រូពេទ្យរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ០១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរដោយក្រុមការងារស្នងការដ្ឋាននគរបាលខេត្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងត្រួតពិនិត្យកងកម្លាំងនគរបាល សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងផ្សារស្រុកត្រាំកក់ជាតំបន់បិទខ្ទប់ដែលក្រុមគ្រូពេទ្យរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ខែកុម្ភៈ ឆ្នាំ២០២១លើអាជីវករលក់ដូរ និងប្រជាពលរដ្ឋជុំវិញផ្សារត្រាំកក់ចំនួន ៥០០ នាក់ជាងលទ្ធផលបានបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ១៩ចំនួន ១០៣នាក់ គិតត្រឹមវេលាម៉ោងព្រឹកនេះហើយក្រុមគ្រូពេទ្យកំពុងបន្តយកវត្ថុសំណាកបន្ថែមទៀតទៅលើប្រជាពលរដ្ឋ)ស្ថិតនៅផ្សារត្រាំកក់ ក្នុងភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ

        ឆ្លៀតក្នុងឱកាសចុះសំណេះសំណាលនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាកែវ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ព្រមទាំងនាំយកសម្ភារៈឧបត្ថម្ភមួយចំនួនរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបីឈរជើងប្រចាំការតំបន់បិទខ្ទប់ជុំវិញផ្សារត្រាំកក់ចំនួនមួយគោលដៅរួមមាន៖ មីចំនួន ៤០កេស ទឹកសុទ្ធចំនួន ១៥កេស ម៉ាស់ចំនួន ៣០ប្រអប់ ទឹកអាល់កុលចំនួន ៦០លីត្រសម្រាប់ធ្វើការបែងចែកប្រើប្រាស់ប្រចាំថ្ងៃ។ មានមតិណែនាំនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានជម្រុញឲ្យកងកម្លាំងប្រដាប់អាវុធដែលមានភារកិច្ចប្រចាំការអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះបង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះជំងឺកូវីដ១៩ថ្មីហៅថា(Delta)ទៅណាមកណាត្រូវពាក់ម៉ាស់ឲ្យបានគ្រប់គ្នាពីព្រោះមេរោគថ្មីវាបំលែងខ្លួនងាយឆ្លងណាស់ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ(COVID-១៩) ត្រូវអនុវត្តន៍តាមវិធានការក្រសួងសុខាភិបាល នឹងជាពិសេសអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នូវវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច(៣កុំ និង៣ការពារ)របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕