ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន

កំពង់ស្ពឺ  ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១១:៣០នាទី នៅចំណុចភូមិដំបងវេញ ឃុំសង្កែសាទប កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ១នាក់ ឈ្មោះ សៀក ស៊ិនលីម ហៅ លីន ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ (មុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួន)

ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ២កញ្ចប់តូច ទម្ងន់ ក្រាម។

ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី