ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង អញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ០៦គ្រួសារ នៅភូមិស្ពានដែក ស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងក្រុមការងារខេត្ត ក្រុមការងារស្រុក មេភូមិ អនុប្រធានភូមិ បានចុះចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ០៦គ្រួសារ នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ឆ្លៀតក្នងឱកាសនោះ លោកជំទាវ កែ ចន្ទ័មុនី បានធ្វើការណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តវិធានការ​ ៣ការពារ​ និង៣កុំ​ របស់រាជរដ្ឋភិបាល​ ដេីម្បីចូលរួមបង្ការ​ ទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ​-១៩​ ជាពិសេសជំងឺដែលតាប្រភេទថ្មី ដែលកំពុងមានវត្តមាននៅកម្ពុជា។ អំណោយដែរលោកជំទាវ និងក្រុមការងារ នាំយកទៅផ្តល់ជូនដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មីម៉ាម៉ា ១ កេះតូច ទឹកត្រី ១ យូរ ទឹកស៊ីអ៊ី ១ យួរ ទឹកសុទ្ធ ១ យួរ ម៉ាស ១ ប្រអប់ និងថវិកាចំនួន ៥ម៉ឺនរៀល ៕