ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ក្មេងប្រុសឃ្វៀលគោម្នាក់ បានចុះងូតទឹកលេងក្នុងរណ្តៅដីមួយកន្លែង បណ្ដាលអោយលង់ស្លាប់

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៦និង៣០នាទី មានករណីលង់ទឹកបណ្ដាលអោយស្លាប់ក្មេងម្នាក់ ឈ្មោះ ភក្រ័ សុផាណា ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានទៅឃ្វៀលគោ នៅចំណុចជើងភ្នំដីរីរមៀល ភូមិ/ឃុំខាងលើ ហើយបានចុះងូតទឹកលេងក្នុងរណ្តៅដី បណ្ដាលអោយលង់ស្លាប់នៅទីនោះតែម្តង។ ឆ្លងតាមការធ្វើកោសល្យវិច្ឆ័យ របស់កម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋានបញ្ជាក់ថាក្មេងប្រុសខាងលើពិតជាស្លាប់ដោយ លង់ទឹកពិតប្រាកដមែន ៕