ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ឧបត្ថម្ភអង្ករចំនួន ១៨តោន ដល់រដ្ឋបាលស្រុកកំពង់លែង សម្រាប់ផ្តល់ដល់ឃុំទាំង០៩ ក្នុងស្រុក សម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាក ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩

ខេត្តកំពង់ឆ្នាំង៖ អង្ករ១៨តោន របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ត្រូវបានឯកឧត្តម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាំយកទៅប្រគល់ជូនដល់រដ្ឋបាលស្រុកកំពង់លែង ចែកដល់ឃុំទាំង០៩ សម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្ដម នៃ ចារី អភិបាលរងខេត្ត ឯកឧត្តម អ៊ុន សំអុល និងប្រធានមន្ទីរមួយចំនួនផងដែរ។

ឯកឧត្តម ប៉ា សុខុម តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ដោយមើលឃើញប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ឯកឧត្តមរដ្ឋមន្រ្តី បានឧបត្ថម្ភនូវអង្ករដល់ឃុំទាំង០៩ ក្នុងស្រុកកំពង់លែង សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកបំផុតនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក និង ឃុំទាំង០៩ សូមយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ យកទៅចែកដល់គ្រួសារប្រជាពលរដ្ឋ ឱ្យចំគោលដៅនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនប្រកបដោយតម្លាភាព។ ឯកឧត្តម ក៏បានជម្រុញដល់អាជ្ញាធរឃុំទូទាំងស្រុក ត្រូវក្តាប់ឱ្យបាននូវចំនួនប្រជាពលរដ្ឋដែលចំណូលថ្មី ដើម្បីគ្រប់គ្រងឱ្យបានច្បាស់លាស់ និងម៉ត់ចត់បំផុតជៀសវាងបង្កហានីភ័យនៃការចម្លងជំងឺកូវីដ-១៩។ អាជ្ញាធរត្រូវបន្តណែនាំដល់បងប្អូនប្រជាពលរដ្ឋបង្កើនការងារបង្កបង្កើនផល និងចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសត្រូវអំពាវនាវឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យគ្រប់ៗគ្នា ៕