ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត់ បានដឹកនាំក្រុមការ ងារយកគ្រឿងឧបភោគបរិភោគ នឹងបច្ច័យជូនក្រុមគ្រួសារសពមន្ត្រីនគរបាលដែលទទួលមរណភាព

មណ្ឌលគិរី÷  នៅព្រឹកថ្ងៃសៅរ៍០៥រោច ខែស្រាពណ៍ឆ្នាំ ឆ្លូវ ត្រីស័ក . ២៥៦៥ ត្រូវនិងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងទទួលការងារផែនធនធានមនុស្ស លោកឧត្តមសេនីយ៍ត្រី ប៉ែន ផល្លី ស្នងការរងទទួលដឹកនាំការងារផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តនឹងជាតំណាងដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឡោ សុខាស្នងការនគរបាលខេត្តបានដឹកនាំក្រុមការងារយកគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ឧបត្ថម្ភដល់គ្រួសារសពលោកវរ:សេនីយ៍ទោ ខៃ វណ្ណះ ភេទប្រុសអាយុ ៤៩ ឆ្នាំជនជាតិ ខ្មែរទីកន្លែងកំណើតភូមិ កំពង់រោទ៍ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

បំរើការងារជានគរបាលឋាន: ជាអធិការរងនៃអធិការដ្ឋាននគរបាលស្រុកអូររាំង នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅក្នុងឱកាសនោះដែរលោកសៅ សាវ៉ាត ស្នងការរងក៏បានថ្លែងនៅការកោតសរសើរដល់សពពេលនៅរស់លោកបានគោរពវិន័យរបស់កងកំលាំងនគរបាលជាតិល្អប្រសើរ នឹងចេះជួយទុក្ខធុរះគ្នាក្នុងគ្រាលំបាក

ក្នុងនោះដែរលោកបាននាំយកនូវគ្រឿងឧបភោគបរិភោគនឹងបច្ច័យរបស់លោកស្នងការនគរបាលខេត្តដើម្បីចូលរួមបុណ្យនឹងរំលែកទុក្ខដល់ក្រុមគ្រួសារសពក្នុងនោះរួមមានអង្ករចំនួន ១០០គីឡូក្រាម ទឹកសុទ្ធចំនួន១០កេសទឹកក្រូច០៥កេស មីម៉ាៗចំនួន០៥កេសម៉ាស៥ប្រអប់

អាកុល៥លីត្រនិងថវិកា របស់លោកស្នងការចំនួន.០០០.០០០៛  (មួយលានរៀលគត់)​ក្នុងនោះដែរលោកវរសេនីយ៍ឯក វ៉ាន់ ដានីនអធិការនគរបាលស្រុកអូររាំងនឹងកងកម្លាំងទាំងអស់បានឧបត្ថមនូវ អង្គរ ១០០គីឡូ មី ៤កេស

ទឹកផ្លែឈើ ២កេស ម៉ាស់ ១០ប្រអប់ អាកុល ១០លីត្រ

ទឹកបរិសុទ្ធ ៦កេស ទឹកត្រី ២យួរ ទឹកសុីអុីវ ២យួរ

ធូប ទៀន និងតែនិងថវិកាដែលកងកម្លាំងបានចូលជាបច្ច័យនៅក្នុងអធិការដ្ឋាននគរបាលស្រុកអូររាំងនឹងសប្បរសជននានាចំនួន.៧៨០០០០៛(ពីរលានចិត្តសិបប្រាំបីម៉ឺនរៀល) ជូនដល់ក្រុមគ្រួសារសពដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។