ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោកជំទាវ ប៊ន សុភី អញ្ជើញចុះសាកសួរសុខទុក្ខ យុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ចុះជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោកជំទាវ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលខេត្តកំពង់ឆ្នាំង រួមនិងអាជ្ញាធរស្រុក បានអញ្ជើញចុះសាកសួរសុខទុក្ខ យុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលកំពុងចុះជួយដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក យ៉ង់ សៅវុឌ្ឍី បានអភិបាលស្រុករលាប្អៀរ បានមានប្រសាសន៍ឱ្យដឹងថា នៅស្រុករលាប្អៀរ ចំពោះការទទួលវ៉ាក់សាំងរបស់ប្រជាពលរដ្ឋ ពុំទាន់បានឆ្លើយតប បានតាមផែនការនៅឡើយ ប៉ុន្តែនៅពេលនេះដោយមានការជួយពីយុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក ) ការចាក់វ៉ាក់សាំងនឹងអាចឆាប់រហ័ស និងបញ្ចប់តាមផែនការរបស់ថ្នាក់លើ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ប៊ន សុភី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ យុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក ) ដែលបានចុះមកជួយពន្លឿននៃដំណើរ
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ឱ្យបានបានគ្រប់តាមផែនការដើម្បីកាត់បន្ថយការ
ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះ។ លោកជំទាវ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋពលរដ្ឋទាំងអស់ដែលពុំទាន់បានចាក់វ៉ាក់សាំង មកទទួលវ៉ាក់សាំងតាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន របស់ខ្លួនដើម្បីការពារខ្លួនយើងឱ្យជៀសផុតពីជំងឺដ៏កាចសាហាវនេះ។

នៅក្នុងឱកាសនោះលោកជំទាវ ក៏បាននាំយកអំណោយរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឧបត្ថម្ភដល់យុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក ) ៣គោលដៅក្នុងមួយគោលដៅៗទទួលបាន៖ មី១០កេស ម៉ាស់១០ប្រអប់ ទឹកសុទ្ធ១០កេស និងថវិកាចំនួន ១លានរៀលផងដែរ ៕