ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ត្រួតពិនិត្យកងកម្លាំងនគរបាល និងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងមជ្ឈមណ្ឌលចត្តាឡីស័ក ព្យាបាល អ្នកដែលមានជំងឺកូវីដ-១៩ Delta

ខេត្តតាកែវ៖ នាព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរដោយក្រុមការងារស្នងការដ្ឋាននគរបាលខេត្តបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ត្រួតពិនិត្យកងកម្លាំងនគរបាល និងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងមជ្ឈមណ្ឌលចត្តាឡីស័ក ព្យាបាលអ្នកដែលមានជំងឺកូវីដ១៩(ហៅថា Delta)ស្ថិតនៅភូមិពី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ

        ថ្លែងក្នុងឱកាសចុះសំណេះសំណាលនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវព្រមទាំងនាំយកសម្ភារៈឧបត្ថម្ភមួយចំនួនរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបីឈរជើងប្រចាំការចំនួន ០៣គោលដៅដោយក្នុងមួយគោលដៅទទួលបាន៖ មីចំនួន ១៥កេស ទឹកសុទ្ធចំនួន១០កេស ម៉ាស់ចំនួន ១០ប្រអប់ ទឹកអាល់កុលចំនួន ៣០លីត្រ សម្រាប់ធ្វើការបែងចែកប្រើប្រាស់ប្រចាំថ្ងៃ។ មានមតិណែនាំនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានជម្រុញឲ្យកងកម្លាំងប្រដាប់អាវុធដែលមានភារកិច្ចប្រចាំការ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋកំពុងស្នាក់នៅព្យាបាលជំងឺកូវីដ១៩ថ្មី(ហៅថា Delta)ទាំងនោះចេះអនាម័យឲ្យបានល្អទៅណាមកណាត្រូវពាក់ម៉ាស់ឲ្យបានគ្រប់គ្នាពីព្រោះមេរោគថ្មីហៅថា(Delta ដែលតា)វាបំលែងខ្លួនងាយឆ្លងណាស់ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ(COVID-១៩) ត្រូវអនុវត្តន៍តាមវិធានការក្រសួងសុខាភិបាល នឹងជាពិសេសអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នូវវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច(៣កុំ និង៣ការពារ)របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕