ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាវិន័យដើម្បីពង្រឹងកិច្ចការងារក្រុមប្រឹក្សា​វិន័យ និងវាយតម្លៃលើមន្រ្តីនគរបាលអសកម្ម នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​

ខេត្តតាកែវ៖ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវអញ្ជើញដឹកនាំកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាវិន័យដើម្បីពង្រឹងកិច្ចការងារក្រុមប្រឹក្សាវិន័យ និងវាយតម្លៃលើមន្រ្តីនគរបាលអសកម្ម នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ដោយមានការចូលរួមពីៈ លោក លោកស្រី ជាសមាជិកក្រុមព្រឹក្សាវិន័យសរុបចំនួន ២០នាក់របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។

       ថ្លែងក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានមានមតិណែនាំដល់មន្រ្តីនគរបាលក្រោមឱវាទទាំងអស់ត្រូវតែគោរពវិន័យកងកម្លាំងនគរបាលជាតិ ជាដាច់ខាតក្នុងករណីល្មើសវិន័យកម្លាំងនគរបាលជាតិ ត្រូវប្រើរូបភាពអប់រំ ណែនាំ ទូន្មានលើកទី១ ករណីនៅតែល្មើសវិន័យលើក២ អាចស្នើសុំគោលការណ៍ថ្នាក់លើដើម្បីបន្ថយឋានន្តរសក្តិ តួនាទី រឺបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិតែម្តង។ ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តក្រើនរំលឹកដាស់តឿនបន្ថែមដល់មន្រ្តីនគរបាលខេត្តទាំងអស់ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ(COVID-១៩) ត្រូវអនុវត្តន៍តាមវិធានការក្រសួងសុខាភិបាល នឹងជាពិសេសអនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់នូវវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច(៣កុំ និង៣ការពារ)របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕