ព័ត៌មានក្នុងប្រទេស

បុរសម្នាក់ស្លាប់ និងមនុស្ស៤នាក់ រងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហាយឡិនឌរ័ និងរថយន្តព្រូសនៅព្រះសីហនុ

ព្រះសីហនុ៖ នៅវេលា ម៉ោង ៣និង៣៤នាទីថ្ងៃទី២២ខែសីហាឆ្នាំ២០២១ នាដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៦.១៥៧ ចំណុចផ្លូវកោង ក្នុងភូមិអូតាហយឃុំស្ទឹងឆាយស្រុកកំពង់សីលា ខេត្តព្រះសីហនុ បុរសម្នាក់ស្លាប់និងមនុស្សបួនទៀតនាក់ រងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡិនឌរ័និង រថយន្តព្រូស បញ្ច្រាសទិសគ្នា ។

រថយន្តហាយឡិនឌរ័ ពាក់ស្លាកលេ ខ ភ្នំពេញ 2 AG 8148 និងរថយន្ត ព្រូស ពាក់ស្លាកលេខ 2BC 3413 ។

ជនរងគ្រោះសុទ្ធតែអ្នករួមដំណើរ ជាមួយរថយន្ត ហាឡិនឌរ័រួមមាន៖
១/.ឈ្មោះ វ័រ អំ ភេទប្រុសអាយុ៣៩ឆ្នាំ (ស្លាប់) មានទំលំនៅ ភូមិ+ឃុំ ព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង ។
២.ឈ្មោះ ធេន ជ្រៀ ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិ+ឃុំព្រៃព្នៅ ស្រុក ពារាំងខេត្ត ព្រៃវែង(របួសធ្ងន់)។
៣.ឈ្មោះ យាន ឡោះ ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅ ភូមិសូរវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង(របួសធ្ងន់)។៤.ឈ្មោះយ៉ុង់ លឹម ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិ សូរវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង(របួសស្រាល)។
សមត្ថកិច្ចបានចុះអន្តរាគមន៍ សង្គ្រោះជនរងគ្រោះនាំអ្នករបួសទៅមន្ទីរពេទ្យ និងដោះស្រាយបន្តតាមនិតិវិធី៕