ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលស្ថិតនៅចំណុចភូមិ​ទឹកក្រហម ឃុំទឹកក្រហម​ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ព្រះវិហារ៖ថ្ងៃ ចន្ទ ១៥កើត ខែ ស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក . ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២១ តាមការបញ្ជារដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី ២២ខែសីហាឆ្នាំ២០២១ វេលាម៉ោង ០៧ និង ២០ នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានធ្វើការបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលស្ថិតនៅចំណុចភូមិទឹកក្រហម ឃុំទឹកក្រហមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

     សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់មានឈ្មោះដូចខាងក្រោម៖

   /ឈ្មោះ សានសិទ្ធ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ កសិករ          

​    /ឈ្មោះសួនជាភេទប្រុសអាយុ៣២ឆ្នាំមុខរបរកសិករ

            វត្ថុតាងចាប់យករួមមាន៖

​   .ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០១ កញ្ចប់តូច

​   .ទូរសព្ទចំនួន០១គ្រឿង

​   .​សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញយើងកសាងសំណុំរឿងបញ្ជួនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវធីច្បាប់។