ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីធ្វើ​អោយ​ខូចខាត​ដោយ​ចេតនាមាន​ស្ថាន​ទម្ងន់​ទោស​​(ដុតផ្ទះ) ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល

ខេត្ត​កណ្ដាល​៖នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលា​ម៉ោង​១២:១៥នាទី​មានករណីធ្វើ​អោយ​ខូចខាត​ដោយ​ចេតនាមាន​ស្ថាន​ទម្ងន់​ទោស​​(ដុតផ្ទះ)
ចំណុចកើតហេតុភូមិ​ តាដោលទី​១ ឃុំ អំពៅព្រៃ​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ​ យុន​ ផាត​ ភេទ ​ស្រី អាយុ​ ៦៨ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ តាដោលទី​១​ ឃុំ​ អំពៅព្រៃ​ ស្រុក កណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ មុខ​របរ កសិករ​ (ត្រូវ​ជាម្តាយ)។
ជនសង្ស័យឈ្មោះ​ សេន​ ម៉ៅ ភេទប្រុស អាយុ ៣២ឆ្នាំ​ មានទីលំនៅ​ ភូមិ តាដោលទី​១ ឃុំ អំពៅព្រៃ​ ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល ​មុខរបរ​ មិនពិតប្រាកដ​(ឃាត់ខ្លួន​)។

សំភារៈ​ខូចខាត​រួម​មាន​៖
​ 1-ផ្ទះមួយខ្នង ទំហំ ៦x៨ម៉ែត្រ ប្រក់ក្បឿង ធ្វើពីឈើ ថ្មក្រោម សំយ៉ាបស័ង្កសីខាងមុខប្រវែង៧.០៥ម៉ែត្រ សំយ៉ាបស័ង្កសីចំហៀងប្រវែង ២៥ម៉ែត្រ(ខូចខាតទាំងស្រុង)
2-ទូទឹកកក់ ១គ្រឿង
3-ម៉ាស៉ិនបោកខោអាវ ១គ្រឿង
4-ម៉ាស៉ីនខ្យល់ ១គ្រឿង និងមុង កន្ទាល ភួយ ខោអាវ មួយចំនួន។

​ នៅថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២១ មុនពេលកើតហេតុជនសង្ស័យខាងលើ បានសុំលុយពីម្ដាយបង្កើតរបស់ខ្លួន ដើម្បីយកលុយទៅសងបំណុលគេ ប៉ុន្តែម្ដាយមិនឲ្យ រួច​ជនសង្ស័យខាងលើបានខឹងម្ដាយក៏គំរាមថា៖ “និងដុតផ្ទះចោល “លុះដល់ថ្ងៃទី២១ ខែសីហាឆ្នាំ ២០២១ វេលាម៉ោង​កេីតហេតុ​ ជនសង្ស័យឈ្មោះសេន ម៉ៅ ឃេីញម្តាយមិននៅផ្ទះ (ទៅធ្វើស្រែចំការ)បានឡេីងទៅលេីផ្ទះប្រមូលខោអាវ​ ក្រណាត់​ មុងភួយ​ ពូក​ ដាក់គនៅមាត់ទ្វា​ រួច​ដាក់​គន្លឹះ​ទ្វាខាងក្នុងជាប់ ហេីយ​បានធ្វើ​សកម្មភាព​ដុតផ្ទះរបស់ខ្លួន​​ បណ្ដាលឱ្យឆេះខូចខាតទាំងស្រុង ក្រោយពីធ្វើសកម្មភាពដុតផ្ទះរួច ជនសង្ស័យ​បានរត់គេចខ្លួនបាត់។ លុះដល់​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ០៧:៣០នាទី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​អំពៅព្រៃ​ បានចាប់​ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដេីម្បី​កសាង​សំនុំរឿងតាម​នីតិវិធី​។