ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ នាំយកនូវផ្លែមៀនស្រស់ចំនួន ១តោន ប្រគល់ជូនដល់កងកម្លាំងនគរបាលការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ខេត្តឧត្ដរមានជ័យ៖​ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់ឲ្យតំណាង នាំយកនូវផ្លែមៀនស្រស់ចំនួន ១តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនដល់កងកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោក៧០២ និង៩០៥ ដែលកំពុងឈរជើងការពារគោលដៅនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលទាន។

គណៈស្នងការ និងកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមគោរពថ្លែងអំណរគុណដោយស្មោះស្ម័គ្រអស់ពីដួងចិត្ត ចំពោះសម្តេចទាំងទ្វេ ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់កូនចៅក្រោមឱវាទ។

សូមគោរពជូនពរសម្ដេចទាំងទ្វេ មានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ឈ្នះអស់មារសត្រូវ បន្តដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសសូមឲ្យចៀសផុតពីជំងឺកាចសាហាវទាំងពួង។