ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលរងខេត្តកំពង់ឆ្នាំង ទទួលអំណោយពីសមាគមពិភពលោក ក្តីមេត្តា នៃរដ្ឋគុយវ៉ែត ដែលមានកញ្ចប់ម៉ាស់ និងជែលលាងដៃ ចំនួន ៧០០កញ្ចប់ អាល់កុលមួយចំនួន

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានទទួលអំណោយពីសមាគមពិភពលោក ក្តីមេត្តា នៃរដ្ឋគុយវ៉ែត ដែលមានកញ្ចប់ម៉ាស់ និងជែលលាងដៃ ចំនួន ៧០០កញ្ចប់ អាល់កុលមួយចំនួន នៅសាលាខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះលោកជំទាវ ប៊ន សុភី បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសមាគមពិភពលោក ក្តីមេត្តា នៃរដ្ឋគុយវ៉ែត ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត។ លោកជំទាវ បានបន្តថា អំណោយជាសម្ភារៈនេះ រដ្ឋបាលខេត្ត នឹងបែងចែកទៅតាមគោលដៅសំខាន់ៗក្នុងខេត្ត ដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលព្យាបាលជំងឺ-១៩ និងតាមមណ្ឌលចត្តាឡីស័ក ៕