ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញប្រជុំផ្សព្វផ្សាយ ផែនការ ការងារចាំបាច់មួយចំនួន និង ពិធីប្រគល់​-ទទួល​រថយន្ត​ម៉ាក(FORD RANGER ) ដល់អធិការនគរបាលក្រុង ស្រុកទាំង០៨

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព . ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អញ្ជើញប្រជុំផ្សព្វផ្សាយ ផែនការ ការងារចាំបាច់មួយចំនួន និង ពិធីប្រគល់​-ទទួល​រថយន្ត​ម៉ាក(FORD RANGER )ដល់អធិការនគរបាលក្រុង ស្រុកទាំង០៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ ថ្លែងក្នុងពិធីប្រគល់ ទទួលនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំផ្តាំផ្ញើដល់លោកអធិការនគរបាលក្រុង ស្រុកដែលទើបទទួលបានរថយន្តថ្មីត្រូវយកមកបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋានខ្លួន បម្រើការងារអង្គភាពឲ្យចំគោលដៅដែលថ្នាក់លើប្រគល់ជូន ជៀសវាងដាច់ខាតយកទៅបម្រើការងារឯកជន និងចេះមើលថែទាំរថយន្តឲ្យបានប្រសើរផងដែរ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ ពាក់ព័ន្ធ លោកអធិការនគរបាលក្រុង ស្រុកទាំង០៨ ៕