ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចូលរួមអមដំណើរ ជូនឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំសហការី ចុះត្រួតពិនិត្យអាគារពិនិត្យព្យាបាលជំងឺ ថ្មី មន្ទីរពេទ្យបង្អែកជ័យជំនះ ដែលបានសាងសង់ហើយស្ទើរ១០០% ស្ថិតក្នុងបរិវេណ នៃមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្ត​កណ្ដាល​៖ព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចូលរួមអមដំណើរ និងដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុងតាខ្មៅ និងមន្រ្តីពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំសហការី ចុះត្រួតពិនិត្យអាគារពិនិត្យព្យាបាលជំងឺ ថ្មី មន្ទីរពេទ្យបង្អែកជ័យជំនះ ដែលបានសាងសង់ហើយស្ទើរ១០០% ស្ថិតក្នុងបរិវេណ នៃមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល៕