ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖មនុស្ស២នាក់របួសធ្ងន់ រីឯរថយន្ត២គ្រឿងឆេះនិងខូចខាតស្ទើរទាំងស្រុង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខច្រកចូលបុរីសេរីមង្គលស្ថិតនៅភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តរងការខូចខាតមាន២គ្រឿង ទី១. រថយន្តម៉ាកលុចសុីសNX200T ពណ៌សឬពាក់ស្លាកលេខភ្នំពេញ2BO-8772​ បើកបរដោយជនមិនទាន់ស្គាល់អត្តសញ្ញាណ។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាកDAEWO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2D-7735 បេីកបរដោយឈ្មោះ ឡេង គឹមសយ ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិ ព្រែកខ្មែរឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល និងអ្នករួមដំណេីរត្រូវជាប្រពន្ធឈ្មោះ បុឹត សុជាតិ ភេទស្រី អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិឃុំខាងលេី(រងរបួសធ្ងន់ទាំង០២)

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកDAEWO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2D-7735 បេីកបរដោយឈ្មោះ ឡេង គឹមសយ និងអ្នករួមដំណេីរត្រូវជាប្រពន្ធឈ្មោះបុឹត សុជាតិ បានបេីកបរក្នុងទិសដៅពីត្បូងទៅជេីង រួចបត់ឆ្វេងត្រលប់ក្រោយ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាកលុចសុីសNX200T ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BO-8772 បេីកបរក្នុងទិសដៅពីជេីងទៅត្បូង ក៏បានបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យរថយន្តលុចស៊ីស200T បានរេចង្កូតទៅស្តាំរួចក៌បានបុកបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមឆេះយ៉ាងសន្ធោសន្ធៅ (អ្នកបេីកបរគេចខ្លួនបាត់មិនទាន់ស្គាលអត្តសញ្ញាណ )រីឯរថយន្តម៉ាកDAEWO រងការខូចខាតធ្ងន់ធ្ងរ និងអ្នកបើកបរ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ ត្រូវបានបងប្អូនដឹកយកទៅព្យាបាល នៅគ្លីនិកឯកជនមួយកន្លែងនៅស្រុកស្អាង។

    ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលជំនាញក្រុងតាខ្មៅ បានចុះមកកន្លែងកើតហេតុ ធ្វើការពិនិត្យវាស់វែង រួចកសាងសំណុំរឿងដកហូតយករថយន្តទាំង២គ្រឿងទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី។

    តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា មូលហេតុដែលមានគ្រោះថ្នាក់កើតឡើង គឺបណ្ដាលមកពីអ្នកបើកបររថយន្ថម៉ាកDAEWO ពណ៌ខៀវបេីកបត់ឆ្វេងត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន និងអ្នកបេីកបររថយន្ថម៉ាកលុចសុីសNX200Tបេីកបរក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន៕