ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំកម្លាំងកងអន្តរាគមន៍ពិសេស ចេញល្បាតក្នុងភូមិសាស្ត្រ និងចុះត្រួតពិនិត្យស្ថានភាព នៅតាមគោលដៅបិទខ្ទប់បម្រាមគោចរ

ខេត្តឧត្ដរមានជ័យ៖ នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង​ ២១៖៣០​នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងកងអន្តរាគមន៍ពិសេស ចេញល្បាតក្នុងភូមិសាស្ត្រ និងចុះត្រួតពិនិត្យស្ថានភាព នៅតាមគោលដៅបិទខ្ទប់បម្រាមគោចរ នៃតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ស្ថិតក្នុងសង្កាត់អូរស្មាច់ សង្កាត់សំរោង ក្រុង​សំរោង​ តាមសេចក្តីសម្រេចលេខ ១៥៩/២១សសរ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Delta) កុំឲ្យឆ្លងចូលក្នុងសហគមន៍៕