ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អាជ្ញាធរ បន្តទប់ស្កាត់ប្រជាពលរដ្ឋមិនឲ្យឆ្លងដែនចូលទឹកដីកម្ពុជា​ ត្រង់ចំណុចភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន

ខេត្តបាត់ដំបង៖​ ដោយបានអនុញ្ជាតពីលោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍​ឯក​ ពៅ​ ថាវុធ​ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ នៅថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា​ ឆ្នាំ២០២១​ លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់តាំងលោកអនុសេនីយ៍ឯក មុឹង-ម៉េ​ត​ នាយប៉ុស្តិ៍គីឡូ១៣ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដឹកនាំកម្លាំងសហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូន​ ដឹកនាំដោយលោកវរសេនីយ៍ត្រីវ៉ាន់-សុផល (មេបញ្ជាការរងផ្នែកសឹករង) និងកម្លាំងយោធាវរសេនាតូច៥៣៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ីន-សេងអាន (មេបញ្ជាការរង គ) បានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋមិនឲ្យឆ្លងដែនចូលទឹកដីកម្ពុជា​ ត្រង់ចំណុចនិយាមកា 0214436-1486443 ភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ឃាត់មនុស្សបានចំនួន៣នាក់ (ស្រីម្នាក់)។

បន្ទាប់ពីទប់ស្កាត់រួច កម្លាំងយើងបានប្រគល់បងប្អូនប្រជាពលរដ្ឋទាំង៣នាក់ ឲ្យទៅយោធាថៃកងអនុសេនាធំលេខ​១៣​០៥ ដើម្បីទទួលយកទៅកាន់ជំរកងាយគ្រប់គ្រងចំណុចនិយាមកា 0213666-1482174​ ក្នុងទឹកដីថៃ ទល់មុខភូមិសាស្ត្រទទួលខុសត្រូវរបស់ប៉ុស្តិ៍ព្រំដែនចក្រី​ ភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង៕