ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញចូលរួម​ កិច្ចប្រជុំអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ចំណុះឲ្យគណៈកម្មការប្រយុទ្ធនឹងជម្ងឺ​កូវីដ​-១៩(COVID-19)​ ខេត្តតាកែវ តាមរយៈប្រព័ន្ធZOOM meeting

ខេត្តតាកែវ៖ រសៀលថ្ងៃព្រហស្បតិ៍១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ខែសីហា ឆ្នាំ២០២១លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ចំណុះឲ្យគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ​-១៩(COVID-19)​ ខេត្តតាកែវ និងក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ​-១៩ក្នុងភូមិសាស្ត្រខេត្តតាកែវ។ ក្រោមអធិបតីភាព ឯកឧត្តម ខាន់សុខាអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ តាមរយៈប្រព័ន្ធZOOM meeting ដោយមានការចូលរួមពីៈ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។