ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីចុះសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងឈរជើងតាមគោលដៅប្រចាំការ​ជួរមុខ​ព្រំដែនកម្ពុជា_ថៃ និងត្រួតពិនិត្យការសាងសង់ជំរកស្នាក់នៅ

ខេត្តបាត់ដំបង៖​ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក​ ពៅ​ ថាវុធ ស្នងការរងទទួលដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានដឹកនាំលោកមេបញ្ជាការ, លោកមេបញ្ជាការរង, នាយផ្នែក និងនាយប៉ុស្តិ៍ ចុះត្រួតពិនិត្យកងកម្លាំងឈរជើងតាមគោលដៅប្រចាំការ​ជួរមុខ​ព្រំដែនកម្ពុជា_ថៃ និងត្រួតពិនិត្យការសាងសង់ជំរកស្នាក់នៅរឹងមាំ ព្រមទាំងត្រួតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែនរបស់ប៉ុស្តិ៍ព្រំដែនកូនភ្នំ​ និងប៉ុស្តិ៍ព្រំដែនគីឡូ១៣។ ក្នុងពិធីចុះសំណេះសំណាលសួរសុខទុក្ខ លោកស្នងការរង បានជួយឧបត្ថម្ភថវិកាចំនួន២៨០.០០០រៀល​ ដល់ប៉ុស្តិ៍ព្រំដែនកូនភ្នំ សម្រាប់ការសាងសង់ជម្រកស្នាក់នៅផងដែរ៕