ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្ដាល នៅថ្ងៃព្រហ ០៥រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ  ត្រីស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែ កក្កដា  ឆ្នាំ២០២១ មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចទំនប់ឆ្កែឆ្គួតភូមិព្រែកហូរលិចសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះទួនសុផល ហៅស្រីលីនភេទស្រីអាយុ៣៥ឆ្នាំរស់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន៖

ម្សៅក្រាមពណ៏ផ្កាឈូកចំនួន១០កញ្ចប់តូចនិងពណ៏សចំនួន០១កញ្ចប់តូចសរុប១១កញ្ចប់។

មុនពេលកើតហេតុកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានចេញល្បាតដល់ចំណុចកើតហេតុខាងលើក៍ប្រទះឃើញជនសង្ស័យខាងលើកំពង់តែដើរតាមផ្លូវសមត្ថកិច្ចក៍ឃាត់សួរនាំនិងឆែកឆេររកឃើញម្សៅក្រាមពណ៏ផ្កាឈូកចំនួន១០កញ្ចប់និងពណ៏សចំនួន០១កញ្ចប់ដាក់លាកទុកនៅក្នុងហោប៉ៅខោខាងស្តាំ។

រួចកម្លាំងយើងក៍បានរាយការណ៍ជូនលោកអធិការនិងនាំជនសង្ស័យយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនចំនួន១១កញ្ចប់នេះជារបស់ឈ្មោះសាក់នៅម្តុំតាខ្មៅឲ្យខ្លួនកាន់លក់។

ជនសង្ស័យធ្លាប់កាន់ថ្នាំលក់ឲ្យឈ្មោះសាក់បានចំនួន០២ដងមកហើយលក់ម្តងឈ្មោះសាក់ឲ្យ៥០០០០រៀល។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់កាតាមនីតិវិធីច្បាប់។