ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៥៥នាក់

ព្រៃវែង​៖​ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៥៥នាក់,ជាសះស្បើយចំនួន ១១៦នាក់ និងស្លាប់ចំនួន ៦នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីរាជធានីភ្នំពេញ ចំនួន១នាក់  ដូចខាងក្រោម:

១- ក្រុងព្រៃវែង                 ចំនួន ​១៣នាក់

២- ស្រុកកំចាយមារ           ចំនួន ​៥៤នាក់

៣-ស្រុកព្រះសេ្ដច             ចំនួន ​៤១នាក់

៤- ស្រុកពាមរក៍                ចំនួន​ ១៣នាក់

៥- ស្រុកកញ្ច្រៀច             ចំនួន​ ៨នាក់

៦- ស្រុកមេសាង               ចំនួន ៦នាក់

៧- ស្រុកពាមជរ                ចំនួន ៥នាក់

៨- ស្រុកស្វាយអន្ទរ           ចំនួន ៤នាក់

៩- ស្រុកកំពង់ត្របែក         ចំនួន ៣នាក់

១០-ស្រុកពារាំង                 ចំនួន ៣នាក់

១១-ស្រុកពោធិ៍រៀង           ចំនួន ២នាក់

១២-ស្រុកសុីធរកណ្ដាល     ចំនួន ២នាក់

១៣-មកពីរាជធានីភ្នំពេញ    ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៥៥នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

៣ការពារ

– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ

– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល

– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

៣កុំ

– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល

– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ

– កុំប៉ះពាល់គ្នា