ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល

ខេត្ត​កណ្ដាល​៖នៅថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២១វេលាម៉ោង២០-២៥នាទីមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចបន្ទប់ជួលលេខ៨ជាន់ទី២ភូមិព្រែកសំរោង០៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ សាន វណ្ណី ហៅអំបិលភេទប្រុស អាយុ២៥ឆ្នាំ
២.ឈ្មោះ ជយ័.វិរ:ពង្ស ភេទប្រុស អាយុ១៧ឆ្នាំអ្នកទាំងពីររស់នៅបន្ទប់ជួលលេខ៨ជាន់ទី២ ភូមិព្រែកសំរោង៣សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ មានដីកាចាប់ខ្លួនចំនួន០២ដីកាពាក់ព័ន្ធករណីជួញដូរដោយខុស្បាប់នូវសារធាតុញៀន។
វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ធំ
-ម៉ូតូម៉ាកស្កុបពីពណ៏ក្រហម០១គ្រឿងពាក់ស្លាកលេខកណ្តាល១N៤២៥០

មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់តាខ្មៅ
បានដើរល្បាតដល់ចំណុចផ្ទះជួលក្រោយរោងចក្រគីមសេងភូមិព្រែកសំរោង៣សង្កាត់តាខ្មៅពេលនោះបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថានៅក្នុងម៉ូតូស្គុបពីរពណ៏ក្រហមអ្នកជួញដូរហើយពេលនោះកម្លាំងប៉ុស្ដិ៍តាខ្មៅបានជួបជាមួយអ្នកមើលផ្ទះជួលរួចក៏បានហៅម្ចាស់ម៉ូតូចុះមកដើម្បីចាក់បើកកែបម៉ូតូធ្វើកាឆែកឆេរក៏បានរកឃើញនូវម្សៅសថ្លាសង្ស័យថាសាធាតុញៀនចំនួន០៣កញ្ចប់ធំដាក់ក្រោមកែបម៉ូតូស្គុបពីរពណ៏ក្រហមរួចហើយបានធ្វើឃាត់ជនសង្ស័យទាំង០២នាក់និងវត្ថុតាងបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿចាត់ការតាមនីតិវិធីច្បាប់។