ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ក្រសោបក្រុមចោរកាច់សោម៉ូតូ​ រួមនឹងមេក្លោងបានចំនួន៣នាក់

ខេត្តបាត់ដំបង៖​ កាលពីថ្ងៃពុធ​ ទី​១៤​ខែ​កក្កដា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ០៩​និង៣៧​នាទី​ នៅ​ចំ​ណុច​​ផ្លូវ​លំ ​ស្ថិត​ក្នុង​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ អនុវត្ត​តាម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនី​យ៍​​ទោ​ សាត​ គឹមសាន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​មតិរបស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយមានការសម្រប​សម្រួលលើ​នីតិវិធីពី​ឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យ​ការ​​អមសាលាដំបូងខេត្តបា​ត់​ដំបង​ផងនោះ​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ​យាល័យ​នគរបា​ល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​បង្ក្រាប​ ​សហការ​ជាមួយ​កម្លាំង​
ការិ​យាល័យ​ជំនាញ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថានទម្ងន់​ទោស ​(​កាច់សោ​ម៉ូតូ​) ​០១​ករណី​ នឹង​បាន​ធ្វេីការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំ​នួន​៣​នាក់​ មកកាន់​ស្នងការដ្ឋាន​នគរបាលខេត្តបាត់
ដំបង​ ព្រមទាំងដកហូតបានសម្ភារៈភស្តុតាងមួយចំនួន។ ជនសង័្សយមានឈ្មោះដូចខាងក្រោមៈ

១-ឈ្មោះ​ កែវ​ សុខុម​ ហៅ​ ម៉ាប់​ ភេទប្រុ​ស​ អាយុ​២៦​ឆ្នាំ​ ស្នាក់នៅ​បន្ទប់ជួល​ ស្ថិតក្នុង​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង ​(​ជា​អ្នក​ធ្វេី​សកម្មភាព​)​។
២-ឈ្មោះ ​សុខ​ ផានិត​ ភេទប្រុស​ អា​យុ​៤៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការឫស្សី​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់​ដំបង​ ខេត្តបាត់ដំបង (អតីតជាអ្នក​សារព័ត៌មាន និង​ជា​អ្នក​ចូលរួមនិងផ្តេីមគំនិត​)​។
៣-ឈ្មោះ​ គន្ធ​ វុទ្ធា​ ហៅ​ធា​ ភេទប្រុ​ស​ អាយុ​២៧​ឆ្នាំ​ ស្នាក់នៅ​បន្ទប់ជួល​ស្ថិតក្នុង​ភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​(​ជា​អ្នក​ចូលរួម​)។

វត្ថុតាង​ដកហូត​បានរួម​មាន​៖​ ដង្កាប់​ចំនួន​៣​,​ កន្ត្រៃ​សម្រាប់​កាត់​ចំនួ​ន​៣, កូន​កាំបិត​ចំនួន​១​,​ មួក​សុវត្ថិភាព​ពណ៌​ខ្មៅ​ចំនួន​១​,​ ស្លាកលេខ​ មានលេខ​ បាត់ដំបង​ 1AK-4724, ទូរស័ព្ទ​ដៃ​សេរី​ចាស់​ ចំនួន​២​គ្រឿង​,​សោសម្រាប់​ដោះ​គ្រឿង​ម៉ូតូ​មួយ​ចំនួន​,​ កូន​សោ​ម៉ូតូ​ ចំនួន​១​,​សោលេខ​៨​មានរាង​អក្សរ​អិល​Lសម្រាប់​ធ្វេី​សកម្មភាព​កាច់សោម៉ូតូ​ចំនួន​១​,​ដែក​រាង​សំប៉ែត​ចុង​ស្រួច​ (​ផ្លែ​សម្រាប់​កាច់សោរម៉ូតូ​)​ ចំនួន​១​, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ សេ​១២៥​ ពណ៌​ខ្មៅ​ សេរីឆ្នាំ​២០២០​ លេខ​តួ​.ម៉ាស៊ីន​ ៥៧២៧៧៣៨​ គ្មាន​ស្លាក​លេខ​ចំនួន​១​គ្រឿង ​(ជារបស់ជនរង​គ្រោះ),​ម៉ូតូ​ម៉ាក​ហុងដា​ PCX ពណ៌​ស​ សេរីឆ្នាំ​២០​១៣​​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BT-5020 ចំនួន​១​គ្រឿង (មធ្យោបាយជិះធ្វេីសកម្មភាព)​ ។

លោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ បានឱ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ​ សុខ​ ផានិត​ (អតីតជាអ្នក​សារព័ត៌​មាន) និងមានទីលំនៅក្នុងសង្កាត់ព្រែក​ព្រះស្តេច​ ក្រុងបាត់ដំបង​ គឺជាអ្នកបណ្តុះ​
ប​ណ្តាល​ជំនាញលួចកាច់​សោម៉ូតូ​ដល់ក្មេងៗជាជនសង័្សយខាងលេី​ និងបានដឹកពួកគេទៅធ្វេីសកម្ម​ភាពលួចម៉ូតូ។ ជាក់ស្តែងនៅថ្ងៃទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ០២និង២៨​នាទី​ រំលង​អាធ្រាត្រឈា​នចូលថ្ងៃទី១៤​ ខែ​កក្កដា​ ឆ្នាំ​២០២១​ ឈ្មោះ​ សុខ​ ផា​និត​ នេះ​ បានជិះ​ម៉ូតូ​ដឹក​ក្រុមរបស់ខ្លួន​ទៅ​ធ្វេី​សកម្មភាព​កាច់សោយក​ម៉ូតូ​ របស់​ជនរងគ្រោះ​ ឈ្មោះ​ ស៊ិន​ ឃុន​ ភេទស្រី​ អាយុ​៤៦​ឆ្នាំ​ រស់នៅ​ចំណុច​ភូមិ​ធ្ង័រ​ ឃុំ​ចែង​មាន​ជ័យ​ ស្រុក​បា​ណន់​ ខេត្ត​បាត់​ដំបង​ ក្នុងខណៈដែល​ជនរងគ្រោះ​បាន​ចាក់​សោ​ក​ទុក​នៅ​ខាង​ក្រោម​ផ្ទះ​។ នៅថ្ងៃដែល​​ធ្វេីសកម្មភាពនេះដែរ ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រាវ​ជ្រាវនិងក្រសោបបានទាំងសម្បុក​តែ​ម្តង។

បច្ចុប្បន្ន​នគរបាលការិយាល័យ​ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន​រៀបចំ​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ចាត់ការ​បន្ត​តាមច្បាប់៕