ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ចុះត្រួតពិនិត្យកងកម្លាំងឈរជើងតាមគោលដៅប្រចាំការជួរមុខ និងភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​

ខេត្តបាត់ដំបង៖​ ដោយទទួលបានការណែនាំពីលោកឧត្តម
សេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង
នៅព្រឹកថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ពៅ​ ថាវុធ ស្នងការរងទទួលដឹកនាំការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ព្រមទាំង​លោកវរសេនីយ៍ឯក ប្រាក់​ សាយ​ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ចុះត្រួតពិនិត្យកងកម្លាំងឈរជើងតាមគោលដៅប្រចាំការជួរមុខ និងត្រួតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ ក្នុងមុខសញ្ញាប៉ុស្តិ៍ព្រំដែនគីឡូ៩ និងប៉ុស្តិ៍ព្រំដែនគីឡូ១៣​ ព្រមទាំងកម្លាំងយោធាដែលបាននៅសហការគ្នា៕