ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ចូលរួមទទួលយកអំណោយពីលោក សរ សុខស្រូយ និងលោកស្រី ខឹម សំអុល ព្រមទាំងបុត្រ ម្ចាស់ការ៉ាស់សាំងស្រូយរស្មី និងសហគ្រាសផលិតទឹកបរិសុទ្ធ រស្មីមេគង្គ

ខេត្តស្ទឹងត្រែង : ថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមទទួលយកអំណោយពីលោក សរ សុខស្រូយ និងលោកស្រី ខឹម សំអុល ព្រមទាំងបុត្រ ម្ចាស់ការ៉ាស់សាំងស្រូយរស្មី និងសហគ្រាសផលិតទឹកបរិសុទ្ធ រស្មីមេគង្គនូវ មីជាតិ ចំនួន ៤០កេស ត្រីខ ចំនួន ៤០យួរ ទឹកបរិសុទ្ធមេគង្គ ចំនួន ៥០យួរ និងភេសជ្ជៈកូកាកូឡា ចំនួន ៦កេស និង ម៉ាស់២០០០ម៉ាស់ ដល់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចូលរួមចំណែកក្នុងការ ការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) ។

សូមប្រសិទ្ធពរ បវរមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

👉 ៣ការពារ

👉 ៣កុំ 

👉 យើងរួមគ្នា ប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។