ព័ត៌មានក្នុងប្រទេស

រថយន្តដឹកស្រាបៀក្រឡាប់ធ្លាក់កាវផ្លូវ ធ្វើអោយមនុស្សរបួសធ្ងន់០២នាក់ នៅស្រុកកោះកុង

ខេត្តកោះកុង​៖​ ថ្ងៃអាទិត្យ ៣ រោច ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង០៥នាទីមានករណី រថយន្តក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង អ្នកបើកបរប្រើប្រាស់ល្បឿនលឿនពេលចុះចំណោតហ្រ្វាំងមិនសុីរេចង្កូតក្រឡាប់ លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ចំនុចចំណោតតាតៃស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។
– រថយន្តបង្ករមួយគ្រឿង ម៉ាកពុយស៊ូពណ៌ផ្ទៃមេឃប្រភេទរថយន្តសណ្តោរ៉ឺម៉ក ក្បាលពាក់ផ្លាកលេភ្នំពេញ៣E២៧៤៧
ពណ៌ផ្ទៃមេឃ និងរ៉ឺម៉កសណ្តោងពាក់ផ្លាក់លេខភ្នំពេញ៤A.៥០២១ ពណ៌ផ្ទៃមេឃធ្វេីដំណើរពីភ្នំពេញទៅ ទីរួមខេត្តកោះកុង ដឹកស្រាបៀរកម្ពុជា។
-អ្នកបើកបរឈ្មោះហែម រតនា ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅខ័ណ្ឌមានជ័យរាជធានីភ្នំពេញ(រងរបួសបាក់ដៃខាងឆ្វេង)
អ្នករួមដំណើរឈ្មោះសួនពិសិដ្ឋ ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិព្រៃជ្រៅ ឃុំសំបួរ ស្រុកពាមជរខេត្តព្រៃវែង(រងរបួសបាក់ជើងខាងឆ្វេង)អ្នកទាំងពីរត្រូវបានបញ្ជូនតាម រថយន្តសង្រ្គោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែខេត្តកោះកុង។