ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទ​ម្នាក់ទៅកាន់ពន្ធនាគារ

ប៉ៃលិន÷  ថ្ងៃច័ន្ទ ០៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ..២៥៦៥ ត្រូវនិងថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១ នៅវេលាម៉ោង១១និង០០នាទី កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទចំនួន០១នាក់ឈ្មោះ ហ៊ុន វិសាល ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលពាក់ព័ន្ធក្នុងករណី ប៉ុនប៉ងលួច និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់  ប្រព្រឹត្តក្នុងភូមិផ្សារព្រំជើង  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីការបង្គាប់ឲ្យឃុំខ្លួនរបស់លោក ជា សុខច័ន្ទដេត ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន៕