ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីលង់ទឹកទន្លេស្លាប់កុមារា អាយុ២ឆ្នាំ ០១នាក់

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧ និង ៣៥នាទី នៅចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិ ព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីលង់ទឹកកុមារាម្នាក់ ឈ្មោះស៊ន លីហាវ អាយុ២ឆ្នាំ បានលង់ទឹកទន្លេស្លាប់។

តាមការសាកសួរនិងការបំភ្លឺពីឪពុកជនរងគ្រោះនិងអ្នកជិតខាងបញ្ជាក់ថា ឈ្មោះស៊ន លីហាវ បានរត់លេងជាមួយក្មេងតូចៗគ្នាវាហើយស្រាប់តែបាត់ ឈ្មោះស៊ន លីហាវ ប្រហែលកន្លះម៉ោងក៏ផ្អើលនាំគ្នាដើររកភ្លាមតែដំបូងរកនៅលើគោករកមិនឃើញក៏ទៅរាវរកតាមច្រាំងទន្លេ ទើបឃើញលង់ទឹកស្លាប់ ។
ឆ្លងតាមការធ្វើ កោសល្យវិច័យ របស់កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រ គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា កុមារាខាងលើពិតជាស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន ៕