ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត អមដំណើរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តចុះសួរសុខទុកកងកម្លាំងដែលឈរជើងនៅតាមព្រំប្រទល់

មណ្ឌលគិរី៖  ថ្ងៃអាទិត្យ ០៣រោច  ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក . ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែ មិថុនាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោឡោ សុខា ស្នងការនគរបាលខេត្តអមដំណើរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណះអភិបាល ខេត្តអញ្ជេីចុះសួរសុខទុកកងកម្លាំងដែលឈរជើងបិតផ្លូវនៅគោលដៅព្រំប្រទល់ខេត្តចំណុច រវាក់ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្តរតន:គិរី

ព្រមទាំងលោកមេបញ្ជាការកងរាជអាវុហត្ថខេត្ត លោកមេបញ្ជាការសឹករងខេត្ត មន្ទីសាព័ត៍មានខេត្ត និងកម្លាំងអន្ដរាគមន៍ខេត្ត លោកអភិបាលស្រុកកោះញែក លោក អធិការនគរបាលស្រុកកោះញែក បានជួបសំណេះសំណាលជាមួយកងកម្លាំងដែលឈរជើងបិតផ្លូវនៅគោលដៅរវាក់ព្រុំប្រទល់ស្រុកកោះញែកនឹងស្រុកលំផាត់ដើម្បីទប់ស្កាត់ជំងឺ កូវីត ១៩ 

នៅក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភដល់កម្លាំងប៉េអឹមចំនួន៥០ ម៉ឺនរៀល (ហាសិបមុឺនរៀលនិង កម្លាំងនគរបាលចរាចរណ៍ចំនួន៥០ ម៉ឺនរៀល (ហាសិបមុឺនរៀល)ផងដែរ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តបាននាំយកនូវថវិកាផ្តល់ជូនដល់កម្លាំងចរាចរណ៍ថវិកាជារួម2.200.000 រៀល(ពីរលានពីរសែនរៀល គត់) ក្នុងនោះថវិកា ចំនួន1200000(មួយលានពីរសែនរៀល)សម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងថវិកាចំនួន 1.000.000(មួយលានរៀល)ទៀតសម្រាប់ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ព្រមទាំងមាន អង្ករ ចំនួន ២០០គីឡូក្រាម ជែល ចំនួន ១៨ដបទឹកផ្លែឈើ ចំនួន 1កេសទឹកបរិសុទ្ធវីតាល់ ចំនួន ៤កេស ប្រេងឆា ចំនួន ២ដបធំ ត្រីខ ចំនួន ៤យួរ មីខ្លាឃ្មុំក្រហមចំនួន១០កេះ

ទឹកស៊ីអ៉ីវចំនួន២ យួរ កាហ្វេចំនួន ១កេស ម៉ាសមួយចំនួន

ដើម្បីទប់ស្កាត់ចរាចរណ៍របស់ប្រជាពលរដ្ឋនិងការហាមឃាត់នូវករណីសង្ស័យថាមានជម្ងឺកូវីដ ១៩ ដើម្បីយកអ្នកដំណើរទាំងនោះទៅធ្វើចត្តាឡីស័ក។