ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំង និងរៀបចំបំពេញបែបបទធ្វើប័ណ្ណ ATM ជូនមន្រ្តីនគរបាលជាតិ ដែលទើបទទួលបានការតាំងស៊ុបក្របខ័ណ្ឌថ្មី

ខេត្ត​កណ្ដាល​៖ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំង និងរៀបចំបំពេញបែបបទធ្វើប័ណ្ណ ATM ជូនមន្រ្តីនគរបាលជាតិ ដែលទើបទទួលបានការតាំងស៊ុបក្របខ័ណ្ឌថ្មី ចំនួន១២៤រូប។

ក្នុងពិធីនេះដែរ សមាសភាពចូលរួមមាន៖
-លោកស្នងការរងទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-លោកស្នងការរងទទទួលផែនការងារធនធានមនុស្ស
-លោកនាយការិយាល័យផែនការ-គណនេយ្យ និងមន្រ្តីជំនាញ
-លោកនាយរងការិយាល័យបុគ្គលិក និងមន្រ្តីជំនាញ
-លោក លោកស្រីបុគ្គលិកធនាគារអេស៊ីលីដា សាខាខេត្តកណ្តាល ជាដៃគូ៕