ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង អញ្ជេីញជួបសំណេះសំណាល និងទទួលអំណោយឧបត្ថម្ភរបស់ក្រុមហ៊ុន ស្រីអូនសម្រស់ធម្មជាតិ

សៀមរាប នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង៣០នាទី លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានអញ្ជេីញជួបសំណេះសំណាល និងទទួលអំណោយឧបត្ថម្ភ ថ្នាំបង្ការ និងសម្លាប់មេរោគ Acta Bio

របស់ក្រុមហ៊ុន ស្រីអូនសម្រស់ធម្មជាតិ ចំនួន ១១០ ប៊ីដុង ស្មេីនឹងចំនួន ៥៥០លីត្រ

លោកឧត្តមសេនីយ៍ទោ ស្នងការបានបញ្ជាក់ថា : សម្រាប់ជំហាន នេះថ្នាំបង្ការ និងសម្លាប់មេរោគ នឹងប្រគល់ជូនខាងការិយាល័យសុខាភិបាល ដេីម្បីយកទៅចុះបាញ់សម្លាប់មេរោគនៅបណ្តាអធិការដ្ឋានក្រុង/ស្រុកចំនួន ០៥ ដែលប្រឈមខ្លាំងរួមមាន : អធិការដ្ឋានក្រុងចំនួន ០១ និងស្រុកចំនួន ០៤ ( ក្រុងសៀមរាប ស្រុកពួក ស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកប្រាសាទបាគង ) ស្មេីនឹង ៥២ទីតាំង

លោកស្នងការបានបន្តទៀតថា : ខាងក្រុមហ៊ុនរីករាយសហការ និងបានសន្យាជួយឧបត្ថម្ភបន្តទៅទៀតនាពេលអនាគត បើសិនជាមានការសំណូមពររបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ស្រីអូនសម្រស់ធម្មជាតិ សម្រាប់ទឹកចិត្តដ៏ល្អប្រពៃចំពោះកងកម្លាំងក្នុងគ្រាលំបាកនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ ១៩ និងគោរពជូនពរចំពោះម្ចាស់ក្រុមហ៊ុន ព្រមទាំងសហការីទាំងអស់ អោយជួបប្រទះតែនឹងពុទ្ធិពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ