ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ក្មេង​​ទំនើង២នាក់ ដែលកាន់ដាវបង្ហោះតាមបណ្តាញសង្គមហ្វេកប៊ុក ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបាន

ព្រះវិហារ៖ ក្មេងទំនើង២នាក់ ដែលកាន់ដាវបង្ហោះតាមបណ្តាញសង្គមហ្វេកប៊ុក ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានថ្លែងប្រាប់អោយដឹងថា៖ ក្រោយមានការបង្ហោះរូបភាពកាន់ដាវតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុករបស់ក្មេងប្រុសទាំង២នាក់នេះលើអាខោនឈ្មោះ«ក្មេងព្រះវិហារ ញៀនម៉ាត»កាលពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១នោះ និងមានការស៊ែរចែករំលែកតគ្នា លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានណែនាំអោយកម្លាំងនគរបាលជំនាញស្រាវជ្រាវចាប់ខ្លួនក្មេងទាំង២នេះអោយបាន។
ដោយអនុវត្តន៍តាមបទបញ្ជានិងការណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការការដ្ឋាននគរបាលខេត្ត បានសហការ ជាមួយកម្លាំងអធិការនគរបាលស្រុកជាំក្សាន្តនិងប៉ុស្តិ៍នគរបាលរដ្ឋបាលយាង បានចុះធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់នេះនិងដកហូតដាវចំនួន២ដើមនិងនាំមកកាន់អធិការដ្ឋាននករបាលស្រុកជាំក្សាន្ត។ ករណី​ខាងលេីនេះ​សមត្ថកិច្ចយេីងឃាត់ខ្លួនមានឈ្មោះទី១.ឡន ឡោ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករនិងទី២ឈ្មោះ.រ៉ន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។ដោយសារអាណាព្យាបាលមកធានាត្រឹមត្រូវនិងធ្វើកិច្ចសន្យាច្បាស់លាស់ផងនោះ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងអនុញ្ញាតិអោយវិលត្រឡប់ទៅផ្ទះវិញជាមួយនិងការកោសក់ក្បាលជាការព្រមានផងដែរ៕