ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំតាមប្រព័ន្ធ Zoom Meeting ស្តីពីការពិភាក្សាសេចក្តីព្រាង និងសេចក្តីសម្រេចស្តីពីការបញ្ចប់ជាតំបន់លឿង នៅលើទីតាំងមួយចំនួន

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃអាទិត្យ ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំ ជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ប្រជុំតាមប្រព័ន្ធ Zoom Meeting ស្តីពីការពិភាក្សាសេចក្តីព្រាង និងសេចក្តីសម្រេចស្តីពីការបញ្ចប់ជាតំបន់លឿង នៅលើទីតាំងមួយចំនួន សម្រាប់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ព្រមទាំងពង្រឹងការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ ៕