ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអំពើលួច ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្ត​កណ្ដាល​៖នៅថ្ងៃចន្ទ ១២កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនិងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១មានករណីអំពើលួច ភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ រ៉ង រស្មី ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរជាងភ្លើង នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យ០២ នាក់ប្រុស៖
១-ឈ្មោះ យុទ្ធ រីម ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
២-ឈ្មោះ ភឹម ភារុណ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖
-ផ្លាកប៉ាន់ណូ ឈ្មោះ រ៉ង រស្មី មានដាំបង្គោលភ្លើង និងលក់អំពូសឡាគ្រប់ប្រភេទ។
-ដែកគម្របលូចំនួន០៣
-ឆ្នាំងដាំបាយអគ្គិសនីចំនួន០១ ចង្ក្រានហ្គាស់ចំនួន០១ ខ្ទះឆាចំនួន០១
-ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខ ប8702 ភព1 សណ្ដោងរឺម៉កពណ៌ទឹកប៊ិចចំនួន០១ ។

នៅមុនពេលកើតហេតុជនរងគ្រោះបានកំពុងតែគេង ពេលនោះស្រាប់តែបានឮសម្លេងជនសង្ស័យកំពុងធ្វើសកម្មភាពលើកផ្លាកប៉ាន់ណូ ដែកគម្របលូ និងឆ្នាំងដាំបាយ ទើបជនរងគ្រោះបានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍បែកចាន ។ បន្ទាប់ពីទទួលបានបណ្ដឹងតាមរយៈទូរស័ព្ទហើយ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់រួមជាមួយវត្ថុតាងដូចខាងលើ។
ជនសង្ស័យឈ្មោះ យុទ្ធ រីម បានសារភាពថា៖ ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពបើករ៉ឺម៉កដើរលួចសម្ភារៈរបស់គេដែលទុកនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ដើម្បីលក់បានលុយយកទិញថ្នាំញៀនជក់។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។