ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគំរាមកំហែងថានឹងសម្លាប់ ស្រុក​ស្អាង ខេត្តកណ្តាល

ខេត្តកណ្ដាល៖ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង ០០នាទី មានករណីគំរាមកំហែងថានឹងសម្លាប់នៅចំណុចផ្ទះរបស់ឈ្មោះ អោម សារ៉ាត់ ស្ថិតក្នុង ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល

ជនរងគ្រោះឈ្មោះ អោម សារ៉ាត់ ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ  មុខរបរកសិករ មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិលស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាម្ដាយបង្កើត)

ជនសង្ស័យ (ឃាត់ខ្លួន) ខាត់ ផាន់ ហៅ ទី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាឡៃឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូនបង្កើត)

វត្ថុតាងចាប់យក៖

. កាំបិតបុ័ងតោង ចំនួន១ ផ្លែដែក ដងឈើ

. កាំបិតផ្គាក់ ចំនួន០១ ផ្លែដែក ដងឈើ

កន្លងមកជនសង្ស័យ នៅពេលប្រើប្រាស់គ្រឿងញៀនរួច តែងតែរករឿង សម្លុត និងគំរាមកំហែង ទៅលើជនរងគ្រោះឈ្មោះ អោមសារ៉ាត់  ត្រូវជាម្ដាយជាញឹកញ៉ាប់

នៅមុនថ្ងៃកើតហេតុ ជនសង្ស័យបានមានជម្លោះជាមួយគេផ្សេង ហើយបានយកកាំបិតផ្គាក់យកទៅដេញកាប់គេម្ដងរួចមកហើយហើយបានសំងំដេកនៅក្នុងផ្ទះ

លុះព្រឹកឡើងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង ០០នាទី ជនសង្ស័យបានសុំលុយជនរងគ្រោះជាម្ដាយចំនួន ៣០ម៉ឺនរៀលដើម្បីចេញពីផ្ទះ តែដោយជនរងគ្រោះគ្មានលុយអោយខ្លួន ស្រាប់តែជនសង្ស័យខឹង បានធ្វើសកម្មភាពបោកចាន ឆ្នាំងដែលនៅក្នុងផ្ទះខ្ទិចខ្ទីអស់ និងបានយកកាំបិតប៉័ងតោ យកមកគំរាមចង់អាករសម្លាប់ជនរងគ្រោះជាម្ដាយថែមទៀតផង

ដោយទ្រាំនឹងទង្វើររបស់កូនខ្លួនមិនបាន ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិលអោយជួយអន្ដរាគមន៍

ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិល សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី