ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អាជ្ញាធរទទួលប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ​ ចូលមកប្រទេសកម្ពុជាវិញ​ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិពោធិជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន​ ចំនួន​១នាក់

ខេត្តបាត់ដំបង៖ ​ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ ក៏ដូចជាយោបល់លោកវរសេនីយ៍​ឯក​ ពៅ​ ថាវុធ​ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ នៅថ្ងៃអាទិត្យ ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២១​ បានចាត់តាំងកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនគីឡូ១៣ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ សហការជាមួយកម្លាំងយោធាទៅទទួលប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ​ ចូលមកប្រទេសកម្ពុជាវិញ​ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិពោធិជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន​ ចំនួន​១នាក់ (ប្រុស​)។

បន្ទាប់ពីធ្វើការសាកសួរ,កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងយើងបានប្រគល់ឱ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២។