ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអំពេីលួច(ម៉ូតូ) ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល

ខេត្តកណ្ដាល៖ថ្ងៃ១០កេីត​​ ខែបឋមសាឍ ឆ្នាំឆ្លូវត្រីស័ក..២៥៦៥ ត្រូវនិងថ្ងៃទី ១៩ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីមានករណីអំពេីលួច(ម៉ូតូ)ចំណុចចំការស្វាយភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល

ជនរងគ្រោះឈ្មោះ ថុល ចំណាប់ ភេទប្រុស  អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកម្មករ   

ជនសង្ស័យឈ្មោះ ពុំ វីឡន ហៅយក្ស ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិស្ទឹងជ្រៅសង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន

វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាកHONDA១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៦ផ្លាកលេខភ្នំពេញ1FO.1582(របស់ជនរងគ្រោះ)

មុនពេលកើតហេតុខាងលេី ជនរងសង្ស័យ និងជនរងគ្រោះព្រមទាំងមិត្តភ័ក្របាននាំគ្នាផឹកស៊ីនៅចំការស្វាយក្រោយផ្ទះ ដោយជនរងគ្រោះទុកម៉ូតូនៅទីនោះពុំបានដកកូនសោរចេញពីម៉ូតូទេ នៅពេលជនរងគ្រោះទៅបត់ជេីង ពេលនោះស្រាប់តែជនសង្ស័យបានលួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់តែម្តង។ លុះដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ទេីបជនរងគ្រោះតាមរកជនសង្ស័យឃេីញកំពុងតែជិះម៉ូតូរបស់ខ្លួននៅសង្កាត់ ស្វាយរលំក៏បានឃាត់ខ្លួនរួមទាំងវត្ថុតាងប្រគល់ជូននគរបាលប៉ុស្តិ៍ស្វាយរលំដេីម្បីធ្វេីការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា:ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះដូចខាងលេីពិតប្រាកដមែន និងធ្លាប់ប្រព្រឹតអំពេីរំលោភលេីទំនុកចិត្ត កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង១៥និង៣០នាទីនៅចំណុចភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលដោយជនរងគ្រោះឈ្មោះសុខ សភា ភេទស្រី អាយុ៣៥ឆ្នាំប្រេីអោយជិះម៉ូតូម៉ាកHONDA125ពណ៌ខ្មៅសេរីឆ្នាំ២០០៧ផ្លាកលេខកណ្តាល1E.8739ទៅយកកាំបិតខ្លួនក៏ជិះម៉ូតូរបស់ជនរងគ្រោះយកទៅបាត់រហូតតែម្តង។

ក្រោយសាកសួររួចជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការបន្តតាមនីតិវិធី។